សេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសអ្នកស្ម័គ្រចិត្ត
ចុះឈ្មោះគណៈកម្មការអ្នកស្ម័គ្រចិត្តនៃគណៈកម្មាធិការជាតិCAMSOC-CAMAPGOC សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា៖ គណៈកម្មការនឹងធ្វើការជ្រើសរើសអ្នកស្ម័គ្រចិត្ត ចំនួន ៧,០០០នាក់ ដើម្បីចូលរួមសម្របសម្រួលនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ – ១៧ ខែឧសភា ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ – ៩ ខែមិថុនា ឆ្នាំ២០២៣ នាពេលខាងមុខនេះ។ គណៈកម្មការចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃទី០១ កុម្ភៈ – ០១ មីនា ឆ្នាំ២០២៣។
១. លក្ខណៈសម្បត្តិនៃការជ្រើសរើស
- អាយុចាប់ពី ១៨ឆ្នាំឡើងទៅ (គិតត្រឹម ខែមករា ឆ្នាំ២០២៣)
- មានពេលវេលាគ្រប់គ្រាន់
- មានសុខភាពល្អ ដើម្បីបំពេញការងារ
- មានឆន្ទៈ និងទំនួលខុសត្រូវខ្ពស់ក្នុងការងារ
- មានអាកប្បកិរិយាស្លូតបូត និងសុភាពរាបសា
- លើកទឹកចិត្តចំពោះជនមានពិការភាព អតីតគ្រូបង្វឹកកីឡា កីឡាករ និងកីឡាការិនី
- ចេះភាសាអង់គ្លេស(សម្រាប់អ្នកស្ម័គ្រចិត្តជាLO)
២. អត្ថប្រយោជន៍
- សម្ភារចាំបាច់សម្រាប់បំពេញការងារ
- លិខិតថ្លែងអំណរគុណ
- ចូលរួមព្រឹត្តិការណ៍មួយដ៏អស្ចារ្យ ជាប្រវត្តិសាស្ត្ររបស់កម្ពុជា និងជាមោទកភាពក្នុងនាមទទួលជាម្ចាស់ផ្ទះ
- ចូលរួមផ្សព្វផ្សាយពីកម្ពុជាទៅលើឆាកជាតិ និងអន្តរជាតិ
- បង្កើនទំនាក់ទំនងជាមួយមនុស្ស និងមជ្ឈដ្ឋានថ្មីៗ
- ពង្រឹងជំនាញទន់ និងជំនាញរឹងរបស់ខ្លួន ព្រមទាំងស្វែងយល់ពីចំណុចខ្លាំង និងចំណុចខ្វះខាត ដើម្បីធ្វើការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន។
៣. ការបំពេញបែបបទចូលរួម
អ្នកស្ម័គ្រចិត្តដែលមានចំណាប់អារម្មណ៍ចូលរួម សូមបំពេញពាក្យស្នើសុំ ត្រូវភ្ជាប់ជាមួយនឹងរូបថត (៤×៦) អត្តសញ្ញាណ-ប័ណ្ណ ឬលិខិតឆ្លងដែន និងជីវប្រវត្តិសង្ខេប មកកាន់ទីស្នាក់ផ្ទាល់នៅអគារ The Kampus (ជាន់ទី៦) រៀងរាល់ម៉ោងធ្វើការ ឬបំពេញពាក្យស្នើសុំតាមរយៈដំណរភ្ជាប់ តាមរយៈការចុចចូលប៊ូតុង “ចុះឈ្មោះ”។
ការងារស្ម័គ្រចិត្តនៅអង្គរសង្គ្រាន្ត
ចុះឈ្មោះប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក សៅ សុខា បានបង្ហាញពីបញ្ហាប្រឈម ដែលក្រុមជម្រើសជាតិកម្ពុជា អាចនឹងជួបប្រទះ សម្រាប់ការឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហើយនោះជាអ្វីដែលប្រធានសហព័ន្ធរូបនោះ ប្រាប់ឲ្យសមាជិក និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាគិត និងរួមគ្នាទទួលខុសត្រូវ ដើម្បីដោះស្រាយបញ្ហានេះ នឹងធ្វើឲ្យក្រុមកម្ពុជា អាចដណ្តើមបានមេដាយជូនប្រទេសជាតិ។ថ្លែងនៅក្នុងមហាសន្និបាត កាលពីថ្ងៃចន្ទ លោក សៅ សុខា បានលើកឡើងថា៖ «ការការធ្វើជាម្ចាស់ផ្ទះ និងការរៀបចំព្រឹត្តិការណ៍បានល្អ នោះជារឿងម្យ៉ាង ដែលប្រហែលជាអាចនឹងងាយធ្វើជាង បើសិនជាយើងមានលុយគ្រប់គ្រាន់ ព្រោះឥឡូវនេះបច្ចេកទេសជឿនលឿន ប៉ុន្តែបញ្ហាដែលយើងគិតទុក ហើយយល់ថា ជាបញ្ហាប្រឈម នោះគឺគុណភាពកីឡាករបាល់ទាត់របស់យើង ថាតើយើងអាចមានលទ្ធភាព ដើម្បីដណ្តើមមេដាយបានឬអត់?»។
- យ៉ាងណាក៏ដោយ នៅក្នុងស្ថានភាពដ៏លំបាកនេះ លោក សៅ សុខា បានបង្ហើបចេញនៅគម្រោងផែនការដ៏គួរឲ្យចាប់អារម្មណ៍មួយ
- បាននិយាយថា៖ «ស្ថានភាពបែបនេះ វាលំបាកណាស់ អ៊ីចឹងសហព័ន្ធ មានគម្រោងផែនការត្រៀមរៀបចំក្រុមជម្រើសជាតិកម្ពុជា ពីឥឡូវទៅ
- សម្រាប់លេងនៅស៊ីហ្គេម ឆ្នាំ២០២៣ ដោយយើងនឹងបង្កើតក្លិបបាល់ទាត់មួយ ដែលជាក្លិបស្នូល
- យើងនឹងជ្រើសរើសយកកីឡាករវ័យក្មេង មានគុណភាពមកពីតាមបណ្តាក្លិបនីមួយៗ ឲ្យមកចូលរួមជាមួយក្លិបស្នូលនេះ អ៊ីចឹងនេះជារឿង
- សំខាន់ ដែលអង្គមហាសន្និបាត នៅថ្ងៃនេះ អាចបញ្ចេញមតិយោបល់ ដើម្បីចូលរួមគាំទ្រ ឬមិនគាំទ្រ។ បើមានការគាំទ្រ គឺយើងមានពេល៦ខែ