ស៊ុីហ្គេម២០២៣
ដោយអនុវត្តនូវវិធានក្រសួងសុខាភិបាល ក៏ដូចជារក្សានូវនិរន្ដរភាពការងារប្រចាំសប្ដាហ៍ នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ គណៈចិន្ដ្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបើកកិច្ចប្រជុំចង្អៀតមួយ ដើម្បីពិភាក្សាពីបច្ចេកទេសផ្នែកវប្បធម៌ ក្នុងការត្រៀមបង្ហាញនូវទស្សនីយភាពមួយដ៏អស្ចារ្យ នៅក្នុងពិធីបើក-បិទព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូង នៅកម្ពុជានេះ។
កិច្ចប្រជុំនេះ ដឹកនាំដោយaលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC ហើយក៏មានការចូលរួមពីលោក ព្រឿង ឈាង និងលោក ម៉ោង កេង ជាសមាជិក និងជាព្រឹទ្ធាចារ្យផ្នែកវប្បធម៌ផងដែរ មុននឹងធ្វើការងារនេះ ជាមួយភាគីចិន ដែលទទួលបានសិទ្ធិភាពជាដៃគូ និងកិច្ចសហការជាមួយភាគីកម្ពុជា ក្នុងការរៀបចំពិធីបើក-បិទស៊ីហ្គេម ស្របពេលអ្នកជំនាញចិន គ្រោងនឹងមកកម្ពុជានាខែធ្នូខាងមុខ។