ទិដ្ឋភាពស្ដង់យុទ្ធនាការ #BeyondTheGames ក្នុងកម្មវិធី V-Active Fun Run

ផលិតដោយ ចេញផ្សាយនៅថ្ងៃទី ០៦ កុម្ភៈ ២០២៣
ទស្សនាទិដ្ឋភាពស្ដង់យុទ្ធនាការ #BeyondTheGames និងសកម្មភាពរត់បណ្ដាក់គ្នាក្នុងកម្មវិធី V-Active Fun Run នាថ្ងៃទី២៨ និងព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅឆ្នេរទីលានតេជោ (កន្ទុយនាគ) ក្រុងព្រះសីហនុ។
លើសពីការប្រកួត ការឈ្នះចាញ់មិនមែនជាអ្វីៗទាំងអសើនោះទេ។

ថ្វីត្បិតតែការយកជ័យលាភីគឺសំខាន់ក្នុងការប្រកួត ក៏ប៉ុន្ដែការខិតខំប្រឹងប្រែង និងមិនបោះបង់ចោលទោះមានការនឿយហត់ ឬការលំបាកយ៉ាងណាក៏ដោយ រិតតែមានសារៈសំខាន់ និងអាចធ្វើឲ្យបទពិសោធន៍នៃការប្រកួតកាន់តែមានន័យសម្រាប់អ្នកចូលរួមប្រកួត។

លើសពីការប្រកួត ការឈ្នះចាញ់មិនមែនជាអ្វីៗទាំងអសើនោះទេ

អ្នកប្រហែលជាចូលចិត្ត

ព័ត៍មាន |
សេចក្តីជូនដំណឹង

យុទ្ធនាការ #BeyondTheGames សូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបពីភាពមិនប្រក្រតីនៃការគ្រប់គ្រងគណនីហ្វេសប៊ុកផ្លូវការរបស់យុទ្ធនាការ #BeyondTheGames។ កាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ គណនីគ្រប់គ្រងរបស់ទំព័រហ្វេសប៊ុកផ្លូវការរបស់យុទ្ធនាការ #BeyondTheGames ដែលមានឈ្មោះថា «Beyond the Games» ត្រូវបានកត់សម្គាល់នូវសកម្មភាពមិនប្រក្រតីមួយចំនួន រហូតមានជនអនាមិកលួចចូលទៅគ្រប់គ្រងប្រព័ន្ធគណនីរបស់យុទ្ធនាការយើង។ ខណៈនេះក្រុមការងារបច្ចេកទេសរបស់យុទ្ធនាការ #BeyondTheGames កំពុងតែធ្វើការជាមួយក្រុមការងារបច្ចេកទេស និងភាគីពាក់ព័ន្ធ ក៏ដូចជាស្ថាប័នមានសមត្ថកិច្ច ដើម្បីព្យាយាមដោះស្រាយបញ្ហាដែលបានកើតឡើង ដើម្បីឈានទៅដល់យកការគ្រប់គ្រងលើផេកហ្វេសប៊ុកផ្លូវការប្រកបដោយសុវត្ថិភាពដូចដើមវិញ។

សូមបញ្ជាក់ផងដែរថា យុទ្ធនាការ #BeyondTheGames គឺជាយុទ្ធនាការដែលផ្សព្វផ្សាយអំពី វប្បធម៌ អរិយធម៌ សក្ដានុពល និងសុខសន្ដិភាពរបស់ប្រទេសកម្ពុជា ដែលលើសពីការប្រកួត ដើម្បីចូលរួមជាផ្នែកមួយក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣តាមរយៈការបង្កើតកម្មវិធី និងវេទិកានានា ដើម្បីជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា។

មិនតែប៉ុណ្ណោះ យុទ្ធនាការ #BeyondTheGames បានផ្ដួចផ្ដើមបង្កើតកម្មវិធី «បេះដូងច្រើនជាងគេលើពិភពលោក» ក្នុងគោលបំណងដើម្បីបង្ហាញពីក្ដីស្រលាញ់ ភាពកក់ក្ដៅ និងការគាំទ្រដោយឥតលក្ខខណ្ឌទៅកាន់អត្តពលិកគ្រប់រូប ក៏ដូចជាកីឡាករ កីឡាការិនីដែលមានពិការភាព។

ក្រុមការងារយុទ្ធនាការ #BeyondTheGames បាន​ឱ្យដឹង​ថា៖ «ពួកខ្ញុំមានសេចក្ដីងឿងឆ្ងល់ថា ហេតុអ្វីបានជាមានជនខិលខូចមួយចំនួនព្យាយាមធ្វើការវាយប្រហារមកលើបណ្តាញផ្សព្វផ្សាយសាធារណៈ ដែលជាបណ្តាញមួយធ្វើឡើងដើម្បីផ្សព្វផ្សាយកិច្ចការដែលបម្រើជាប្រយោជន៍ជូនសង្គមជាតិ និងប្រជាជនកម្ពុជាដូច្នេះ»។

ស្ថិតក្នុងកាលៈទេសៈនេះក្រុមការងារយុទ្ធនាការសូមអំពាវនាវដល់សាធារណជនសូមយកចិត្តទុកដាក់លើខ្លឹមសារនានាដែលបានចែករំលែកចេញពីបណ្តាញនេះ ជាមួយអត្ថន័យដែលប្រាសចាកពីបេសកកម្មរបស់យុទ្ធនាការ​ដូចបានរៀបរាប់ខាងលើ។

ឆ្លៀតក្នុងឱកាសនេះផងដែរ ក្រុមការងារយុទ្ធនាការក៏សូមអំពាវនាវដល់បងប្អូនសាធារណជនបង្កើតប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាមួយសុវត្ថិភាពក្នុងការប្រើប្រាស់បណ្តាញសង្គមនានា និងសូមប្រើប្រាស់បច្ចេកវិទ្យាថ្មីៗទាំងអស់នេះប្រកបដោយកិត្តិយស និង មានប្រសិទ្ធភាពខ្ពស់ដែលពូនជ្រំជាប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាជនរបស់យើង៕

ព័ត៍មាន |
ពិធីចុះកិច្ចព្រមព្រៀងលើភាពជាដៃគូគាំទ្រដោយមោទកៈរវាងយុទ្ធនាការ #BeyondTheGames និងក្រុមហ៊ុនសប្បាយ ឌីជីថល ផ្លាស

នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២រសៀល យុទ្ធនាការ #BeyondTheGames និងក្រុមហ៊ុនសប្បាយ ឌីជីថល ផ្លាស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងភាពជាដៃគូគាំទ្រដោយមោទកៈ នៅអគារ The Kampus។

ពិធីចុះកិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងក្រោមវត្តមានរបស់ឯកឧត្តម សុខ សប្បាយណា ប្រធានប្រតិបត្តិនៃយុទ្ធនាការ #BeyondTheGames និងលោក ជី សិលា នាយកប្រតិបត្តិនៃក្រុមហ៊ុនសប្បាយ ឌីជីថល ផ្លាស ក្រោមកិច្ចសហការផ្សព្វផ្សាយ ផលិត និងចេញផ្សាយមាតិកាសំខាន់ៗ ដើម្បីបញ្រ្ជាបព័ត៌មានទៅកាន់សាធារណជនឱ្យកាន់តែទូលំទូលាយ និងពង្រីកវិសាលភាពរបស់កម្ពុជា ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។

    

#BeyondTheGames #បេះដូងលោតក្នុងចង្វាក់តែមួយ #HeartsBeatinSync

ព័ត៍មាន |
សេចក្ដីប្រកាសព័ត៌មានស្ដីពីការបំបែកឯតទគ្គកម្ម «បេះដូងច្រើនជាងគេលើពិភពលោក»

សន្និសីទសារព័ត៌មានស្ដីពី «បេះដូងច្រើនជាងគេលើពិភពលោក» ដែលបានប្រព្រឹត្តទៅនាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលម៉ានី (អគារ The Kampus)។

សន្និសីទសារព័ត៌មាននេះប្រព្រឹត្តទៅក្នុងបំណងដើម្បីជម្រាបជូនដំណឹងដល់សាធារណជន ដើម្បីជ្រាបជាព័ត៌មានអំពីការបំបែកឯតទគ្គកម្ម «បេះដូងច្រើនជាងគេលើពិភពលោក» ដោយផ្ដោតលើការចូលរួមគាំទ្រ និងសាទរក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។

ព័ត៍មានបន្ថែមខាងក្រោម៖
 
 
  
ព័ត៍មាន |
លឹបកីឡាបាល់ទាត់ វិសាខាចូលរួមជាមួយយុទ្ធនាការ #BeyondTheGames។

វិសាខា:

” ក្រុមការងារ គ្រូបង្វឹក កីឡាករ នៃក្លិបកីឡា​បាល់​ទាត់ វិសាខា ទាំង​អស់ បាន​ចូល​រួម​ក្នុង​យុទ្ធ​នា​ការ #BeyondTheGames ទោះ​បីជា​នៅ​ក្នុង​ទី​លាន ឬក្រៅទីលាន រាល់ពេលដែលយើងមានការលំបាក យើង​តែងតែជួយយកអាសារគ្នាជានិច្ច។ នេះហើយជា «ភាសាបេះដូង» របស់​យើង នេះហើយជា «ភាសាបេះដូង» របស់កម្ពុជា។ ចុះ​ភាសា​បេះដូង​របស់​អ្នកជាអ្វី? 😍
💙 «ភាសាបេះដូង» អាចបង្ហាញតាមលក្ខណៈផ្សេងៗពីគ្នាតាមរយ:ពាក្យសម្តី កាយវិការ និងទង្វើជាដើម។ ពេលខ្លះកាយវិការបេះដូងដ៏សាមញ្ញមួយ ក៏អាចបង្ហាញពីភាសាបេះដូងដ៏មានអត្ថន័យនៅពីក្រោយនោះ។
យើងទាំងអស់គ្នាឆ្ពោះទៅកាន់ SEA Game 2023 “
ព័ត៍មាន |
ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យចូលរួមសាទរភាពជាម្ចាស់របស់កម្ពុជាជាមួយនឹងយុទ្ធនាការ #BeyondTheGames

អរគុណក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ដែលបានចូលរួមសាទរភាពជាម្ចាស់របស់កម្ពុជា ជាមួយនឹងយុទ្ធនាការ #BeyondTheGames។

គិរីវង់សុខសែនជ័យ Kirivong Sok Sen Chey F.C. ” ក្នុងនាមក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ សូមចូលរួមគាំទ្រយុទ្ធនាការ​ #BeyondTheGames យ៉ាងពេញទំហឹង​ ដេីម្បីចូលរួមចំណែកផ្សព្វផ្សាយអំពីកម្ពុជា​ និងអបអរសាទរការធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍កីឡាស៉ីហ្គេម​ និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣​ និងរួមគ្នាបង្ហាញពីមោទនភាព ឯកភាព ភាពសុខដុមរមនា សន្តិភាព ភាពសម្បូរបែបនៃអរិយធម៌ វប្បធម៌​ និងសក្តានុពលរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោកផងដែរ។ ”

#BeyondTheGames #បេះដូងលោតក្នុងចង្វាក់តែមួយ #HeartsBeatinSync